ជ្រើសរើសភាសា: Khmer Khmer English English
បើកវគ្គបណ្ដុះបណ្ដាលបន្ត ប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មាន SARMIS ជូនរដ្ឋបាលឃុំ និង រដ្ឋបាលស្រុកជលគិរី
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាស្រុកជលគិរី, មានរៀបចំបើកវគ្គបណ្ដុះបណ្ដាលបន្ត ប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មាន SARMIS ជូនរដ្ឋបាលឃុំ និង រដ្ឋបាលស្រុកជលគិរី ក្រោមអធិបតីភាព លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី ព្រមទាំងមានការចូលរួមពី មន្ត្រីជំនាញស្រុក លោកមេឃុំ លោក លោកស្រី ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ និងមន្រ្តីជំនាញមន្ទីរ សហវខេត្ត ប្រមាណ ២០ រូប។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងជំរុញរដ្ឋបាលស្រុក និងឃុំ ក្នុងការកត់ត្រា និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល (ឆ្នាំ២០២៤) និងការរៀបចំធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ស្របតាមនីតិវិធី។

ព័ត៌មានទាក់ទង